ជ្រើសរើសភាសា: Khmer Khmer English English
វគ្គបណ្តុះបណ្តាលស្តីពីកិច្ចការងារបណ្ណសារដល់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ ២០២៤

នារព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២៤ វេលាម៉ោង ៨:០០នាទី នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោកស្រី ចន្ទី សុផាន់ណែត អនុប្រធានការិយាល័យបុគ្គល រដ្ឋបាល និងហិរញ្ញវត្ថុ ព្រមទាំងមន្រ្តីជំនាញ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីកិច្ចការងារបណ្ណសារដល់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ក្រោមអធិបតីភាព ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ និងមានការអញ្ជេីញចូលរួមពី​ លោក​ លោកស្រី​ អគ្គលេខាធិការរង​ ប្រធាននាយកដ្ឋាន​ លោក​ លោកស្រីតំណាងអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ វគ្គបណ្ដុះបណ្ដាល​នេះធ្វេីឡេីងក្នុងគោលបំណងពង្រឹង​ អភិវឌ្ឍ​បន្ថែមនូវការយល់ដឹង​ សមត្ថភាពអនុវត្តការងារបណ្ណសារឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

ព័ត៌មានទាក់ទង